​ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ​ជួប​ជាមួយ​ក្រុម​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​ច្បាប់​បី​ទាក់ទង​តុលាការ​​


ដោយ៖​ ​ឡាយ សា​មាន​​ | ថ្ងៃសុក្រ ទី27 មិថុនា 2014 | 1 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក


​ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ​ជួបប្រជុំ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា និង​ចែករំលែក​អនុសាសន៍ ចំពោះ​សេចក្តីព្រាងច្បាប់​បី​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ​នៅ​កម្ពុជា​។ ​

​ការបដិសេធ​ធ្វើឡើង បន្ទាប់ពី​ក្រុម​សង្គម​ស៊ីវិល ស្នើឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជូន​សេចក្តីព្រាងច្បាប់​ទាំង​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធតុលាការ ទៅ​រដ្ឋសភា ដើម្បី​ពិគ្រោះ​យោបល់ និង​អនុម័ត​ឡើងវិញ ដោយ​លើក​ហេតុផល​ថា សេចក្តីព្រាងច្បាប់​នេះ​មិន​អាច​ធានា​ឲ្យ​តុលាការ​មាន​ឯករាជ្យ​។

លិខិត​របស់​អគ្គលេខាធិកា​ក្រុមប្រឹក្សាធម្មនុ​ញ្ញ​លោក ចាន់ រ៉ាស៊ី បានសរសេរថា “​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ការសោកស្តាយ​ពន់ពេក ដោយ​ការងារ​មមាញឹក​ពុំ​អាច​ជួបប្រជុំ​តាម​ការស្នើសុំ​របស់​លោក លោកស្រី​បាន​”​។​

​សមាជិក​គណៈកម្មការ​ដឹកនាំ នៃ​គណៈកម្មការ​ប្រព្រឹត្តិកម្ម លោក យង់ គឹមអេង យល់ថា ក្រុមប្រឹក្សាធម្មនុញ្ញ​គួរតែ​ទទួលយក​ការស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ ដើម្បី​ស្តាប់​យោបល់ និង​ចែករំលែក​អនុសាសន៍​ល្អៗ​សម្រាប់​ធ្វើ​ច្បាប់​។ តែ​ទោះជា​យ៉ាងណា លោកមាន​ការខកចិត្ត​ចំពោះ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​មិន​ព្រម​ពិចារណា ទៅ​នឹង​អ្វី​ដែល​សង្គម​ស៊ីវិលស្នើសុំ​ «​ក្រុម​ព្រឹក្សា​ធម្មនុញ្ញ ជា​ស្ថាប័នរ​សប់​រដ្ឋ​កំពូល​មួយ គួរតែ​មាន​កា​ប្រាស្រ័យ​ទាកទង​ខ្លះ​ជាមួយ​ហ្នឹង មួយចំនួន​ដែល​មាន​អ្នក​ប៉ះពាល់ ជាពិសេស​ជុំវិញ​បញ្ហា​ច្បាប់​នេះ ដើម្បី​អាចឲ្យ​គេ​ផ្តល់នៅ ភស្តុតាង​មួយចំនួន ការវិភាគ​មួយ​ចំនួន​សម្រាប់​ពិចារណា​ដែរ​»​។

​លោក យង់ គឹមអេង បន្ថែមថា ប្រសិនបើ​ច្បាប់​បី​នេះ​ចូល​ជា​ធរមាន ច្បាប់​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​សម្រាប់​ការអនុវត្តន៍ ព្រោះ​វា​អាច​ប៉ះពាល់​ផលប្រយោជន៍​សាធារណៈ និង​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​ដោយសារ​គ្មាន​ការចូលរួម​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​។​

សេចក្តីព្រាងច្បាប់​ទាំងនោះ​រួមមាន សេចក្តីព្រាង​ស្តីពី​រៀបចំ​អង្គការ​តុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​រៀបចំ និង​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។ ច្បាប់​ទាំង​បី​នេះ​ត្រូវ​រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ កម្ពុជា អនុម័ត កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤នេះ​។ បន្ទាប់​មក​ព្រឹទ្ធសភា ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ដដែល​នេះ ក៏​អនុម័ត​គាំទ្រ​ច្បាប់​នោះដែរ​។​

សង្គម​ស៊ីវិល​ជាតិ និង​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ស្នើ​ឲ្យមាន​ការពិគ្រោះ​យោបល់​ជាមួយ​សាធារណជន សង្គម​ស៊ីវិល​នានា ដើម្បី​ធានា​ថា​ច្បាប់​ទាំងនេះ អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​។ ​ប៉ុន្តែ​សំណើ​នោះ គ្មាន​ការយល់ព្រម​ឡើយ ទើប​គណៈកម្មាធិកា​រស​ហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) វេទិកា​នៃ​អង្គកា​រ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ស្នើសុំ​ជួប​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិក្សា​លើ​សេចក្តីព្រាងច្បាប់​ទាំង​៣​នេះ​។ ពួក​គេ​យល់ឃើញ​ថា ច្បាប់​ទាំងនេះ​ផ្តល់​អំណាច​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​គ្រប់គ្រង​ ហួសហេតុ​ទៅលើ​កិច្ចការ​ផ្នែក​រដ្ឋបាល ហិរញ្ញវត្ថុ​របស់​តុលាការ និង​ស្ថាប័ន​អយ្យការ​៕

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment