ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ២០:៤៤
កោះសន្តិភាព
ពលរដ្ឋខ្មែដើរឆ្លងដែនពីថៃទៅកម្ពុជា
ក្រុងប៉ោយប៉ែត ៖ ទាហានឈុតខ្មៅច្រកទ្វារអន្តរជាតិខ្លងលឹកឈមទឹកដីកម្ពុជាច្រក ទ្វារអន្តរជាតិប៉ោយប៉ែតចែកលិខិតជូនពលរដ្ឋកម្ពុជា ដែលឆ្លងកាត់ព្រំដែននៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ ដោយបដិសេធរាល់ពាក្យចចាមអារ៉ាមដែលថាកងទ័ពថៃ ធ្វើការបោសសំអាតពលករកម្ពុជាក្នុងព្រះរាជាណាចក្រថៃឬធ្វើបាប ប្រជាជនកម្ពុជានោះគឺមិនមែនជាការពិតសូម្បីតែបន្តិចសោះឡើយ។
ការចែកលិខិតពីសំណាក់ភាគីថៃនេះ ត្រូវបានពលរដ្ឋកម្ពុជាយកមកប្រគល់ឲ្យសមត្ថកិច្ចនិងអ្នកយកព័ត៌ មាននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាវេលាម៉ោងជាង៨យប់ ថ្ងៃទី១៧នេះ ។ ចំពោះពលករបញ្ជូនត្រឡប់ពីប្រទេសថៃសំរាប់ថ្ងៃទី១៧នេះគិតត្រឹម ម៉ោង៧យប់មានចំនួន១១៦២៥នាក់និងដឹកតាមរថយន្តថៃចំនួន១៥៤គ្រឿង ចំនួននេះបើប្រៀបធៀបនិងចំនួនកាលពីម្សិលមិញវេលាម៉ោង៧យប់ ដូចគ្នា ហើយត្រូវមន្ត្រីនិងសមត្ថកិច្ចកម្ពុជាអះអាងថាប្រហាក់ប្រហែល គ្នាប៉ុន្តែបើគិតទៅនិងចំនួនកាលពីថ្ងៃទី១៣និង១៤ កន្លងមកមានការធ្លាក់ចុះយ៉ាងខ្លាំង ។
0 យោបល់:
Post a Comment