ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ពដោយក្រសួងយុត្តិធម៌ឆ្នាំ 2010
RFI / Dyna សេង
ដោយ សេងឌីណា
នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានអនុម័តនិងប្រកាសឱ្យប្រើកាលពីឆ្នាំឆ្នាំ 2009 បទល្មើសព្រហ្មទណ្ឌត្រូវបែងចែកជាបីថ្នាក់ គឺបទឧក្រិដ្ឋបទមជ្ឈិមនិងបទលហុ។ ខាងក្រោមនេះ គឺជាសំណួរចម្លើយជុំវិញបទល្មើសទាំងបីថ្នាក់នេះ។
សំណួរ - តើបទឧក្រិដ្ឋបទមជ្ឈិម និងបទលហុខុសគ្នាត្រង់ចំណុចណាខ្លះ?
បទល្មើសទាំងបីថ្នាក់នេះខុសគ្នាទៅតាមទម្ងន់ទោស។
បទឧក្រិដ្ឋគឺជាប្រភេទបទល្មើសដែលកម្រិតទោសអតិបរមាជាទោសជាប់ពន្ធនាគារចាប់ពី 5 ឆ្នាំរហូតដល់ជីវិតមួយឧទាហរណ៍: ។ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មសង្រ្គាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, បទឃាតកម្ម, បទរំលោភសេពសន្ថវៈ , បទលួចដោយមានអំពើហិង្សា (ឬប្លន់) ។ ល។
បទមជ្ឈិមគឺជាប្រភេទបទល្មើសដែលកម្រិតទោសអតិបរមាជាទោសជាប់ពន្ធនាគារចាប់ពី 6 ថ្ងៃដល់ 5ឆ្នាំឧទាហរណ៍: ។ បទមនុស្សឃាតដោយអចេតនា, លួច, បង្ករបួសស្នាម (ហិង្សាដោយចេតនា), បទឆបោក, រំលោភលើទុកចិត្តសេចក្តី។ ល។
បទលហុគឺជាប្រភេទបទល្មើសដែលកម្រិតទោសអតិបរមាជាទោសជាប់ពន្ធនាគារតិចជាង 6 ថ្ងៃឬជាបទល្មើស ដែលត្រូវផ្តន្ទាទោសត្រឹមតែជាប្រាក់ពិន័យសុទ្ធសាធ ដោយគ្មានពន្ធនាគារទោសឧទាហរណ៍។ : ការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍, ការជេរប្រមាថមន្រ្តីរាជការសាធារណៈ, ការបរិហាកេរ្តិ៍ឬជេរប្រមាថជាសាធារណៈ, ការបង្ហាញនូវភាពស្រវឹងនៅទីសាធារណៈ ។ ល។
សំណួរ - តើអ្វីទៅជាអាជ្ញាយុកាល? ហើយបើសិនជាក្នុងករណីផុតអាជ្ញាយុកាល តើនឹងមានអ្វីកើតឡើង?
អាជ្ញាយុកាលត្រូវចែកជាពីរ: អាជ្ញាយុកាលនៃបណ្តឹងអាជ្ញានិងអាជ្ញាយុកាលនៃទោស។
អាជ្ញាយុកាលនៃបណ្តឹងអាជ្ញា
អាជ្ញាយុកាលនៃបណ្តឹងអាជ្ញាគឺជារយៈពេលកំណត់មួយ ដែលបណ្តឹងអាជ្ញាអាចធ្វើឡើងបាន។ បើផុតរយៈពេលកំណត់នេះគេលែងអាចធ្វើការចោទប្រកាន់និងកាត់ទោសជនល្មើសបានទៀតហើយ។ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌខ្មែរ (មាត្រា 10) អាជ្ញាយុកាលនៃបណ្តឹងអាជ្ញាគឺមាន:
ឧទាហរណ៍: បុគ្គលឈ្មោះ "ក" បានលួចទ្រព្យគេដែលជាបទមជ្ឈិមក៏ប៉ុន្តែគ្មានបណ្តឹងគ្មានការស៊ើបអង្កេតគ្មានការចោទប្រកាន់អ្វីទាំងអស់។ 5 ឆ្នាំក្រោយថ្ងៃដែល "ក" បានប្រព្រឹត្តអំពើល្មើសអាជ្ញាយុកាលនៃបណ្តឹងអាជ្ញាត្រូវផុត ដូច្នេះតុលាការលែងអាចយកជនល្មើស "ក" នេះមកជំនុំជម្រះបានទៀតហើយ។
មានប្រភេទបទល្មើសធំ ៗ មួយចំនួនរួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺជាប្រភេទបទឧក្រិដ្ឋដែលគ្មានអាជ្ញាយុកាលទេ។ មានន័យថា បើទោះបីជានៅក្រោយពេលប្រព្រឹត្តអំពើល្មើសប៉ុន្មានឆ្នាំក៏ដោយ ក៏តុលាការអាចយកជនល្មើសមកកាត់ទោសបានដែរ។
អាជ្ញាយុកាលនៃទោស
អាជ្ញាយុកាលនៃទោស គឺទាក់ទងនឹងរយៈពេលដែលត្រូវអនុវត្តទោស មានន័យថាក្នុងករណី ដែលជនល្មើសត្រូវបានតុលាការកាត់ឲ្យជាប់ទោសរួចហើយ ប៉ុន្តែ គេមិនអាចចាប់ពិរុទ្ធជននេះឲ្យមកអនុវត្តទោសបាន។ ដល់ផុតអាជ្ញាយុកាល ទោសនេះលែងអាចអនុវត្តទៀតបានហើយ ពោលគឺពិរុទ្ធជនត្រូវរួចខ្លួន។
អាជ្ញាយុកាលនៃទោស ក៏ត្រូវបែងចែកទៅតាមចំណាត់ថ្នាក់បទល្មើសដែរ គឺ:
ឧទាហរណ៍: បុគ្គលឈ្មោះ "ក" បានប្រព្រឹត្តអំពើឃាតកម្មដែលជាបទឧក្រិដ្ឋ ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ក៏ប៉ុន្តែជាការកាត់ទោសដោយកំបាំងមុខដោយសារតែ "ក" បានរត់គេចខ្លួនបាត់ហើយគេមិនអាចចាប់ "ក" យកមកដាក់ក្នុងពន្ធនាគារបាន។ 20 ឆ្នាំ ក្រោយពីថ្ងៃប្រកាសសាលក្រមស្ថាពរ ទោសដែលដាក់លើ "ក" នេះនឹងត្រូវផុតអាជ្ញាយុកាល។ បើទោះបីជា "ក" វិលត្រឡប់មកវិញក៏គេមិនអាចចាប់ "ក" ដាក់ពន្ធនាគារបានដែរ។
សំណួរ-ទាក់ទងនឹងអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា។ ឧបមាថានៅសល់តែពីរ - បីថ្ងៃមុនពេលផុតអាជ្ញាយុកាលទើបគេចាប់ផ្តើមមានតម្រ៉ុយអំពីជនសង្ស័យហើយចាប់ផ្តើមបើកការស៊ើបអង្កេត។ក៏ប៉ុន្តែ ការស៊ើបអង្កេតត្រូវចំណាយពេលជាច្រើនខែ។ ទម្រាំតែស៊ើបអង្កេតចប់អាជ្ញាយុកាលក៏ត្រូវផុត។ ក្នុងករណីនេះ តើតុលាការនៅតែអាចយកជនល្មើសមកកាត់ទោសបាន ឬក៏ត្រូវបិទបញ្ចប់បណ្តឹងអាជ្ញា?
ក្នុងករណីនេះ តុលាការនៅតែអាចយកជនល្មើសមកកាត់ទោសបានដដែល ពីព្រោះថានៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា 11 ចែងថា “ អាជ្ញាយុកាលត្រូវផ្តាច់ដោយគ្រប់កិច្ចនៃការចោទប្រកាន់ ឬកិច្ចស៊ើបសួរ "។ មានន័យថាឱ្យតែមានការចោទប្រកាន់ ឬការបើកការស៊ើបអង្កេតលើបទល្មើសណាមួយហើយ អាជ្ញាយុកាលនៃបណ្តឹងអាជ្ញាលើបទល្មើសនោះ នឹងត្រូវផ្តាច់លែងរាប់តទៅទៀតហើយ។
ដូច្នេះសរុបមកវិញ ទោះបីជានៅសល់ត្រឹមតែ១ថ្ងៃទៀតត្រូវផុតអាជ្ញាយុកាលក៏ដោយ ឱ្យតែមានការបើកការស៊ើបអង្កេត អាជ្ញាយុកាលនឹងត្រូវផ្តាច់លែងរាប់តទៅទៀត ហើយទោះបីការស៊ើបអង្កេតនេះត្រូវចំណាយពេលរាប់ខែក៏ដោយ បើសិនជាមានសំណុំរឿងគ្រប់គ្រាន់ តុលាការនៅតែអាចធ្វើការចោទប្រកាន់ និងជំនុំជម្រះជនល្មើស ដោយបទល្មើសនេះមិនត្រូវផុតអាជ្ញាយុកាលនោះទេ។
សំណួរ - តើអ្វីទៅជា "អាជ្ញាអស់ជំនុំ"?
អាជ្ញាអស់ជំនុំគឺមានន័យថាជនណាក៏ដោយ ដែលត្រូវបានតុលាការសម្រេចឲ្យរួចខ្លួនជាស្ថាពរហើយ គេមិនអាចយកជននោះមកកាត់ទោសចំពោះអំពើដដែលនោះទៀតបានទេ បើទោះជាការកាត់ទោសនោះធ្វើឡើងក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងក៏ដោយ ឬកាត់ទោសដោយតុលាការណាមួយផ្សេងទៀតក៏ដោយ៕

- 15 ឆ្នាំសម្រាប់បទឧក្រិដ្ឋ
- 5 ឆ្នាំសម្រាប់បទមជ្ឈិម
- 1 ឆ្នាំសម្រាប់បទលហុ

- ទោសដែលប្រកាសចំពោះបទឧក្រិដ្ឋមានអាជ្ញាយុកាល 20 ឆ្នាំ
- ទោសដែលប្រកាសចំពោះបទមជ្ឈិមមានអាជ្ញាយុកាល 5 ឆ្នាំ
- ទោសដែលប្រកាសចំពោះបទលហុមានអាជ្ញាយុកាល 1 ឆ្នាំ
ឧទាហរណ៍: បុគ្គលឈ្មោះ "ក" បានប្រព្រឹត្តអំពើឃាតកម្មដែលជាបទឧក្រិដ្ឋ ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ក៏ប៉ុន្តែជាការកាត់ទោសដោយកំបាំងមុខដោយសារតែ "ក" បានរត់គេចខ្លួនបាត់ហើយគេមិនអាចចាប់ "ក" យកមកដាក់ក្នុងពន្ធនាគារបាន។ 20 ឆ្នាំ ក្រោយពីថ្ងៃប្រកាសសាលក្រមស្ថាពរ ទោសដែលដាក់លើ "ក" នេះនឹងត្រូវផុតអាជ្ញាយុកាល។ បើទោះបីជា "ក" វិលត្រឡប់មកវិញក៏គេមិនអាចចាប់ "ក" ដាក់ពន្ធនាគារបានដែរ។
សំណួរ-ទាក់ទងនឹងអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា។ ឧបមាថានៅសល់តែពីរ - បីថ្ងៃមុនពេលផុតអាជ្ញាយុកាលទើបគេចាប់ផ្តើមមានតម្រ៉ុយអំពីជនសង្ស័យហើយចាប់ផ្តើមបើកការស៊ើបអង្កេត។ក៏ប៉ុន្តែ ការស៊ើបអង្កេតត្រូវចំណាយពេលជាច្រើនខែ។ ទម្រាំតែស៊ើបអង្កេតចប់អាជ្ញាយុកាលក៏ត្រូវផុត។ ក្នុងករណីនេះ តើតុលាការនៅតែអាចយកជនល្មើសមកកាត់ទោសបាន ឬក៏ត្រូវបិទបញ្ចប់បណ្តឹងអាជ្ញា?
ក្នុងករណីនេះ តុលាការនៅតែអាចយកជនល្មើសមកកាត់ទោសបានដដែល ពីព្រោះថានៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា 11 ចែងថា “ អាជ្ញាយុកាលត្រូវផ្តាច់ដោយគ្រប់កិច្ចនៃការចោទប្រកាន់ ឬកិច្ចស៊ើបសួរ "។ មានន័យថាឱ្យតែមានការចោទប្រកាន់ ឬការបើកការស៊ើបអង្កេតលើបទល្មើសណាមួយហើយ អាជ្ញាយុកាលនៃបណ្តឹងអាជ្ញាលើបទល្មើសនោះ នឹងត្រូវផ្តាច់លែងរាប់តទៅទៀតហើយ។
ដូច្នេះសរុបមកវិញ ទោះបីជានៅសល់ត្រឹមតែ១ថ្ងៃទៀតត្រូវផុតអាជ្ញាយុកាលក៏ដោយ ឱ្យតែមានការបើកការស៊ើបអង្កេត អាជ្ញាយុកាលនឹងត្រូវផ្តាច់លែងរាប់តទៅទៀត ហើយទោះបីការស៊ើបអង្កេតនេះត្រូវចំណាយពេលរាប់ខែក៏ដោយ បើសិនជាមានសំណុំរឿងគ្រប់គ្រាន់ តុលាការនៅតែអាចធ្វើការចោទប្រកាន់ និងជំនុំជម្រះជនល្មើស ដោយបទល្មើសនេះមិនត្រូវផុតអាជ្ញាយុកាលនោះទេ។
សំណួរ - តើអ្វីទៅជា "អាជ្ញាអស់ជំនុំ"?
អាជ្ញាអស់ជំនុំគឺមានន័យថាជនណាក៏ដោយ ដែលត្រូវបានតុលាការសម្រេចឲ្យរួចខ្លួនជាស្ថាពរហើយ គេមិនអាចយកជននោះមកកាត់ទោសចំពោះអំពើដដែលនោះទៀតបានទេ បើទោះជាការកាត់ទោសនោះធ្វើឡើងក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងក៏ដោយ ឬកាត់ទោសដោយតុលាការណាមួយផ្សេងទៀតក៏ដោយ៕
Milan Tomic
0 យោបល់:
Post a Comment