លោក កឹម សុខា​ ៖ CNRP​ រក្សាជំហររូបមន្ត​២ភាគ៣​​ក្នុងការបោះឆ្នោត​ជ្រើស​រើសសមាជិក គ.ជ.ប






រាជធានីភ្នំពេញ ៖ ​អនុប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា​ បានមានប្រសាសន៏ថា​ គណបក្សសង្គ្រោះជាតិ​ ( CNRP ) ​នៅរក្សាគោលជំហរ​ដដែល​ ​គឺការបោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត ត្រូវធ្វើ​តាមរូបមន្ត២ភាគ៣​ ។

លោក កឹម សុខា ​ថ្លែងបា្រប់ក្រុមអ្នករាយការណ៏​ព័ត៌មានបែបនេះ​ នៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៧​ មិថុនា ​២០១៤​ ខណៈលោកវិល​ត្រឡាប់ពីប្រទេស​ញូហ្សេឡែនក្នុងដំណើរទស្សនកិច្ច​ សួរសុខទុក្ខសកម្មជន​និង​ក្រុមអ្នកគំាទ្រ ។ យ៉ាងណា​ក៏ដោយ កោះសន្តិភាព​មិនអាចរកការសុំ​អត្ថាធិប្បាយបានភ្លាមៗ​នៅឡើយទេ​ពីមន្រ្តីគណបក្ស ​ប្រជាជនកម្ពុជា ជុំវិញការលើកឡើង​របស់មេបក្ស​ប្រឆាំងរូបនេះ ។

គួរបញ្ជាក់ដែរថា​ ការថ្លែងបញ្ជាក់ពី​គោលជំហររបស់​គណបក្សសង្គ្រោះជាតិ​ពីសំណាក់លោក ​កឹម សុខា​នាពេលនេះដែរ ​បានធ្វើឡើងបន្ទាប់ពី​សបា្តហ៏មុន​ក្រុម​ការងារបច្ចេកទេស​នៃគណបក្ស​ទំាងពីរ​ បាន​បន្តជួបពិភាក្សា​គ្នានៅវិមាន​ព្រឹទ្ឋសភា​ដោយលើកយក​របៀបវារៈ​ ស្តីពីការបញ្ជូល​ស្ថាប័ន គ.ជ.ប ​ទៅក្នុងជំពូកទី១៥​នៃរដ្ឋធម្មនុញ្ញ ​ប៉ុន្តែភាគីទំាងពីរ​មិន​បានឯកគ្នានៅត្រង់ការបោះឆ្នោត​ជ្រើសរើសសមាជិក​ គ.ជ.ប ​ដោយគណបក្សប្រជាជន​កម្ពុជារក្សាជំហរ​ប្រើរូបមន្ត ៥០បូក១ដដែល​ រីឯគណបក្សសង្គ្រោះជាតិ​នោះវិញ​ក៏បានរក្សាជំហរ​២ភាគ៣ដែរ ។

គេនៅមិនទាន់ដឹងថា​តើគណបក្សទំាងពីរ​ដែលទទួលបាន​ អាសនៈសភា​ក្នុងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តអាណត្តិទី៥​ កាលពីថ្ងៃទី២៨ ​កក្កដា​ ២០១៣​ នឹងបន្តជួបពិភាក្សាគ្នាដោះស្រាយ​បញ្ចប់វិបត្តិក្រោយការ​​បោះឆ្នោតទៀត ​ឬ ក៏​យ៉ាងណា​ តែបើតាមលោក ​កឹម សុខា​ នៅមុននេះបន្តិចបាន​បញ្ជាក់ហើយថា ​បើសិនជាគណបក្សប្រជាជនកម្ពុជា​ មិនឯកភាពយករូបមន្ត២ភាគ៣ក្នុង​ការបោះឆ្នោតជ្រើសរើស​សមាជិក ​គ.ជ.បនោះទេ ​ការចរចាបន្តទៀតទំ​នងជាត្រូវ​បិទ​បញ្ចប់ ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment