vuthy
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ២២:៣៧
ខេត្តប៉ៃលិន ៖
ប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិន បានត្អូញត្អែរស្ទើរគ្រប់ៗគ្នាថា
សុនខ(ឆ្កែ) ជាទីស្រឡាញ់របស់ពួកគេ ដែលចិញ្ចឹម
ដើម្បីឱ្យព្រុសនៅពេលយប់
និងសម្រាប់ចាំយាមផ្ទះជាច្រើនក្បាលត្រូវបានក្រុមឈ្មួញជិះម៉ូតូពេល
យប់លួចទាក់
យកទៅលក់នៅតាមហាងសាច់ពិសេសមួយចំនួនក្នុងក្រុងប៉ៃលិន
ព្រោះលក់បានថ្លៃជាទីពេញនិយមដល់មនុស្សប្រុសស្រីក្មេងចាស់មួយ
ចំនួន ។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិសួនអំពៅលិច
សួនអំពៅកើត ភូមិប៉ាហ៊ីជើង ប៉ាហ៊ីត្បូង ភូមិអូរតាពុកលើ
អូរតាពុកក្រោម និងភូមិជាច្រើនទៀត
បានបាត់ឆ្កែអស់ជាច្រើនក្បាល ដោយផ្ទះខ្លះបាត់អស់ពីរក្បាល
ខ្លះបីក្បាល និងខ្លះទៀតបាត់អស់៤ទៅ៥ក្បាលក្នុង១យប់ៗ
ដែលហេតុការណ៍នេះបានកើតឡើងជាបន្តបន្ទាប់ក្នុងខែមិថុនា ២០១៤ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា
បច្ចុប្បន្ននេះ ដោយសាច់សុនខ(សាច់ឆ្កែ)
ជាទីពេញនិយមដល់មនុស្សប្រុសស្រីក្មេងចាស់មួយចំនួន
ហើយស្របពេលដែលហាងសាច់ពិសេស (សាច់ឆ្កែ)
កំពុងតែកើនឡើងជាច្រើនកន្លែងនៅក្នុងក្រុងប៉ៃលិន
ដូចជាហាងនៅខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន
២កន្លែងជាប់គ្នា ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន
ក្រុងប៉ៃលិន ហាងនៅជាប់ផ្លូវជាតិលេខ៥៧មួយកន្លែង
ហាងនៅខាងក្រោយវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត១កន្លែង
ហាងនៅជាប់គ្នា២កន្លែង ស្ថិតនៅភូមិអូរច្រាកណ្តាល
សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងហាងនៅកន្លែងផ្សេងៗមួយចំនួនទៀត ។
ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃ
ប្រជាពលរដ្ឋស្ទើរតែទាំងអស់រស់នៅក្នុងក្រុងប៉ៃលិន
បានព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់សត្វឆ្កែចិញ្ចឹមរបស់
ពួកគេ ព្រោះមានឈ្មួញជាច្រើននាក់
បានប្រព្រិត្តអំពើនាំគ្នាជិះម៉ូតូដើរទាក់ឆ្កែនៅពេលយប់យកទៅ
លក់នៅតាមហាងមួយចំនួនខាងលើ
ព្រោះសាច់ឆ្កែរស់ម្ចាស់ហាងហ៊ានទិញ១គីឡូក្រាមថ្លៃចាប់ពី៦៥០០រៀល
ទៅ៧០០០រៀល ។ ចំណែកសាច់ពិសេស(ឆ្កែ)ងាប់ ដែលគេរោលកោសរួច
រាល់១គីឡូក្រាមលក់ថ្លៃពី១៥០០០រៀល ទៅ២០០០០រៀល
ហើយឆ្កែមួយក្បាលៗដែលពួកគាត់បាត់អាចមានទម្ងន់ចាប់ពី១០គីឡូក្រាម
ឡើងទៅដល់១៥គីឡូក្រាមផងដែរ ។
0 យោបល់:
Post a Comment