
លោក
សម រង្ស៊ី
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣
RFI/Im Rachna
លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរជាថ្មីថា
នឹងមិនចូលប្រជុំសភាដាច់ខាត ដរាបណាមិនមានការធានាថា គ.ជ.ប.
ជាស្ថាប័នឯករាជ្យពិតប្រាកដមួយ នឹងមានចែងក្នុងរដ្ឋធម្មនុញ្ញ។
នេះគឺជាការប្រកាសជំហរជាថ្មីរបស់ប្រធានគណបក្សប្រឆាំង
ខណៈដែលប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន
នៅថ្ងៃសៅរិ៍នេះ បានប្រកាសបន្តបើកទ្វារចំហរ
សំរាប់កិច្ចចរចារជាថ្មី។
ប៉ុន្តែនៅក្នុងមិទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៨មិថុនានេះ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអំពាវនាវអោយមានការចរចារជាមួយគណបក្សសង្គ្រោះជាតិជាថ្មី ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ក្រោយការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវឲ្យមានការរួបរួមជាតិខ្មែរតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញផងដែរ។
ប៉ុន្តែ លោក ហេង សំរិន បានស្តីបន្ទោសទៅលើគណបក្សសង្គ្រោះជាតិថា គ្មានឆន្ទៈក្នុងការចរចារពិតប្រាកដនោះទេ។ លោក ហេង សំរិន បានគូសបញ្ជាក់ថា "រហូតមកដល់ពេលនេះ បញ្ហានៅតែពុំទាន់ត្រូវបានដោះស្រាយចប់នៅឡើយ អាស្រ័យដោយគណបក្សសង្គ្រោះជាតិ គ្រាន់តែបានប្រើប្រាស់ដំណើរការចរចានេះ ដើម្បីរកចំណេញខាងសាធារណមតិប៉ុណ្ណោះ តែពុំមានឆន្ទៈដោះស្រាយបញ្ហាឡើយ។
ទោះបីជាដូច្នេះក្តី គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហសម្រាប់ការចរចាឲ្យឈានទៅមុខទៀត ដោយឈរលើមូលដ្ឋានបន្តពីការជួបពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ។
សូមបញ្ជាក់ថា កិច្ចចរចាររវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបរាជ័យជាថ្មី នៅក្នុងជំនួបចុងក្រោយកាលពីថ្ងៃទី១២មិថុនាកន្លងទៅ ដោយក្រុមការងារទាំងពីភាគីបានខ្វែងគំនិតគ្នាត្រង់ ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំស្ថាបន័ គ.ជ.ប. ដោយសំលេង២ភាគ៣ជាការទាមទាររបស់គណបក្សសង្គ្រោះជាតិ និងតាមរូបមន្ត៥០ភាគរយបូក១ ជាការទាមទាររបស់គណបក្សប្រជាជនកម្ពុជា។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានស្វាគមន៍ ចំពោះការអំពាវនាវរបស់លោក ហេង សំរិន អោយមានការជួបចរចារគ្នាជាថ្មីនេះ។ ប៉ុន្តែគិតត្រឹមថ្ងៃសៅរិ៍នេះលោកបុញ្ញឬទ្ធិបញ្ជាក់ថា មិនទាន់មានការទាក់ទងគ្នាជាផ្លូវការណាមួយ ដើម្បីកំណត់ពេលជួបគ្នាជាថ្មីនៅឡើយទេ៕
0 យោបល់:
Post a Comment