ដោយ សេងឌីណា
នៅក្នុងនាទីយល់ដឹងអំពីច្បាប់កាលពីលើកមុន យើងបានឃើញអំពីសិទ្ធិរបស់អ្នកដែលកាន់កាប់អចលនវត្ថុ ដោយស្របច្បាប់ក៏ប៉ុន្តែមិនទាន់មានប័ណ្ណកម្មសិទ្ធិ។ នៅថ្ងៃនេះសេងឌីណានឹងលើកបញ្ហាថ្មីមួយទៀតគឺ "ការធ្វើសម្បទានដីសង្គមកិច្ច" មកបកស្រាយតាមរយៈបទសម្ភាសន៍ជាមួយបណ្ឌិតហ៊ែលចំរើន។
ដូចដែលលោក-អ្នកបានជ្រាបរួចមកហើយ កាលពីលើកមុនថាភោគី (មានន័យថាអ្នកកាន់កាប់អចលនវត្ថុដោយស្របច្បាប់ប៉ុន្តែមិនទាន់មានប័ណ្ណកម្មសិទ្ធិ) ក៏មានសិទ្ធិប្រហាក់ប្រហែលនឹងកម្មសិទ្ធិករដែរ គឺមានសិទ្ធិប្រើប្រាស់ (ដូចជាសាងសង់លំនៅដ្ឋានដាំដុះបង្កបង្កើនផល) សិទ្ធិអាស្រ័យផល (ដូចជាជួលប្រវាស់) និងមានសិទ្ធិផ្ទេរកម្មសិទ្ធិបន្ត (ដូចជាលក់ឬចែកជាកេរមរតកទៅឱ្យកូនចៅ) ។
ភោគី ដែលកាន់កាប់អចលនវត្ថុត្រឹមត្រូវតាមល័ក្ខខ័ណ្ឌ ដែលកំណត់ដោយច្បាប់ក្នុងរយៈពេល 5 ឆ្នាំជាប់ៗគ្នា អាចក្លាយទៅជាម្ចាស់កម្មសិទ្ធិបាន។
ក៏ប៉ុន្តែច្បាប់ភូមិបាលដែលចូលជាធរមានកាលពីឆ្នាំឆ្នាំ 2001 បានបិទបញ្ចប់រាល់ការចូលកាន់កាប់ដីធ្លីក្នុងឋានៈជាភោគីមានន័យថា ច្បាប់ទទួលស្គាល់តែអ្នកចូលកាន់កាប់ មុនឆ្នាំឆ្នាំ 2001 ប៉ុណ្ណោះ។ អ្នកដែលចូលកាន់កាប់ ក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ចូលជាធរមាន ត្រូវចាត់ទុកថាជាការកាន់កាប់ដោយខុសច្បាប់។
ក៏ប៉ុន្តែច្បាប់ភូមិបាលថ្មីនេះក៏បានបង្កើតយន្តកម្មមួយដែរ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលគ្មានដីនោះគឺ "ការធ្វើសម្បទានដីសង្គមកិច្ច" ។
នៅថ្ងៃនេះបណ្ឌិតហ៊ែលចំរើននឹងត្រឡប់មកបកស្រាយបំភ្លឺអំពីសម្បទានដីសង្គមកិច្ចនេះ។
1 - តើប្រជាពលរដ្ឋ ដែលអាចទទួលបានដីសម្បទានសង្គមកិច្ច ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ក - មានសញ្ជាតិខ្មែរនិងមានសមត្ថភាពតាមផ្លូវច្បាប់ដើម្បីធ្វើជាម្ចាស់ដី
ខ - ជាមេគ្រួសារនៃគ្រួសារដែលមានសមាជិកពីរនាក់ឬច្រើននាក់ដែលជាប់សាច់សាលោហិតជាមួយគ្នាឬមានចំណងអាពាហ៍ពិពាហ៍និងរស់នៅជាមួយគ្នាក្នុងលំនៅដ្ឋានតែមួយ។
គ - មានប្រាក់ចំណូលទាប (កម្រិតប្រាក់ចំណូលនេះត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសង្គមកិច្ចនិងការងារ)
ឃ - មិនមែនជាកម្មសិទ្ធិករឬជាភោគីលើដីផ្សេងទៀត
ង - មានឆន្ទៈ និងមានលទ្ធភាពអនុវត្តតាមកម្មវិធីសម្បទានដីសង្គមកិច្ច ដែលនឹងត្រូវប្រគល់ឱ្យ
ក្រៅពីប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិខាងលើនេះ មានប្រភេទពលរដ្ឋមួយចំនួនដែលមានសិទ្ធិជាស្វ័យប្រវត្តិ ក្នុងការទទួលបានសម្បទានដីសង្គមកិច្ច មានន័យថា អាជ្ញាធរមិនអាចបដិសេធសំណើរបស់ជនទាំងនេះបានទេ៖ មេគ្រួសារជាស្រ្តីមេគ្រួសារជាជនបាត់បង់សមត្ថភាព (ពិការ) មេគ្រួសារជាអតីតយុទ្ធដែលបាត់បង់សមត្ថភាព និងមេគ្រួសារជាយោធិនរំសាយ។
2 - តើសម្បទានដីសង្គមកិច្ច ត្រូវផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឬក៏មានបង់ថ្លៃឈ្នួល?
ដីសម្បទានសង្គមកិច្ចត្រូវផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
3 - តើសម្បទានិក (មានន័យថា អ្នកដែលទទួលបានដីសម្បទានសង្គមកិច្ច) អាចកាន់កាប់ដីនេះបានក្នុងរយៈពេលប៉ុន្មានឆ្នាំ?
គ្រប់សម្បទានដីទាំងអស់មិនអាចផ្តល់ឱ្យលើសពីរយៈពេល 99 ឆ្នាំឡើយ។
ក៏ប៉ុន្តែសម្បទានដីសង្គមកិច្ចមានលក្ខណៈពិសេសមួយគឺ សម្បទានិកអាចស្នើសុំធ្វើជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់ដីសម្បទានរយៈពេល៥ឆ្នាំជាប់ៗគ្នា។
4 - បើដូច្នេះតើសម្បទានដីសង្គមកិច្ចនិងភោគៈមានចំណុចខុសគ្នាត្រង់ណាខ្លះ?
ទាំងភោគីនិងសម្បទានិកដីសង្គមកិច្ច សុទ្ធតែអាចសុំធ្វើជាម្ចាស់កម្មសិទ្ធិលើដីដែលខ្លួនកាន់កាប់បានក្រោយពីបានកាន់កាប់ដីក្នុងរយៈពេល 5 ឆ្នាំជាប់ៗគ្នា។
ចំណុចដែលខុសគ្នាគឺត្រង់ថានៅក្នុងរយៈពេលកំពុងកាន់កាប់ 5 ឆ្នាំនេះភោគី អាចផ្ទេរសិទ្ធិរបស់ខ្លួនទៅឲ្យអ្នកដ៏ទៃបាន (ដូចជាលក់ ឬធ្វើជាអំណោយនូវដីរបស់ខ្លួនបាន)។
ចំណែកសម្បទានិកដីសង្គមកិច្ចវិញ ក្នុងពេលរង់ចាំបានក្លាយជាម្ចាស់កម្មសិទ្ធិ (5 ឆ្នាំ) មិនអាចធ្វើការផ្ទេរសិទ្ធិរបស់ខ្លួនបានទេ គឺអាចមានសិទ្ធិត្រឹមតែប្រើប្រាស់ (សាងសង់លំនៅដ្ឋានដាំដុះបង្កបង្កើនផល) និងអាស្រ័យផល (ជួលប្រវាស់) តែប៉ុណ្ណោះ។
5 - ប្រសិនបើនៅក្នុងរយៈពេលកាន់កាប់ដីមិនទាន់គ្រប់ 5 ឆ្នាំសម្បទានិកទទួលមរណភាព តើសម្បទានដីសង្គមកិច្ចត្រូវរលាយជាស្វ័យប្រវត្តិ ហើយដីសម្បទានត្រូវប្រគល់ទៅឲ្យរដ្ឋវិញ ឬក៏កូនចៅ ដែលជាទាយាទរបស់អ្នកស្លាប់នេះអាចកាន់កាប់បន្តបាន?
សម្បទានដីសង្គមកិច្ចមិនអាចរលាយជាស្វ័យប្រវត្តិ ដោយមកពីហេតុតែសម្បទានិកទទួលមរណភាពនោះទេ។ កូនចៅ (ទាយាទ) របស់សព អាចបន្តកាន់កាប់ដីសម្បទាននេះតទៅទៀតបាន។
6 - នៅក្នុងករណី ដែលសម្បទានដីសង្គមកិច្ចត្រូវផ្ទេរជាមរតកទៅឲ្យកូនចៅ តើរយៈពេល 5 ឆ្នាំដែលច្បាប់តម្រូវឱ្យកាន់កាប់ ដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិលើដីហ្នឹង ត្រូវចាប់ផ្តើមរាប់ឡើងវិញឬក៏អាចរាប់បន្តពីមុន?
ចំណុចនេះ មិនមានចែងលម្អិតនៅក្នុងច្បាប់ភូមិបាល ឬអនុក្រឹតស្តីពីសម្បទានដីសង្គមកិច្ចនោះទេ។ក៏ប៉ុន្តែតាមគោលការណ៍ទូទៅនៃច្បាប់រយៈពេល 5 ឆ្នាំត្រូវចាប់រាប់បន្តមិនមែនរាប់ឡើងវិញនោះទេ។មានន័យថាប្រសិនបើសម្បទានិកកាន់កាប់បាន 3 ឆ្នាំហើយទទួលមរណភាព ទាយាទរបស់សពទទួលកាន់កាប់ដីសម្បទាននេះ រយៈពេល 2 ឆ្នាំទៀតគ្រប់ 5 ឆ្នាំ ហើយអាចសុំធ្វើជាម្ចាស់កម្មសិទ្ធិបាន៕

Milan Tomic
0 យោបល់:
Post a Comment