ទីភ្នាក់ងារ​បារាំង​នឹង​ជួយ​ដាក់​ទុន​ឲ្យ​ពាណិជ្ជករ​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា

ទីភ្នាក់ងារ​បារាំង សម្រាប់​ការ​អភិវឌ្ឍ (AFD) នឹង​ជួយ​ដាក់​ទុន​ឲ្យ​ពាណិជ្ជករ​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា ដោយ​ការ​បណ្ដាក់​ទុន​នេះ គី​ឲ្យ​ខ្ចី​ប្រាក់​ប្រមាណ​ពី ១០​លាន ទៅ ១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ទិញ​ម៉ាស៊ីន​កិន​ស្រូវ ដែល​អាច​កិន​អង្ករ​បាន​ល្អ​ប្រកប​ដោយ​ស្តង់ដារ​អន្តរជាតិ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​បាន។
ដោយ ខែ សុណង
2010-10-02
ស្រូវ បាត់ដំបង ៣០៥
កម្មករ​​ច្រក​ស្រូវ​​ចូល​បាវ​សម្រាប់​នាំ​ចេញ​នៅ​ក្រៅ​ប្រទេស នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុង​​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០០៩។
RFA​ Photo
នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន បន្ទាប់​ពី​សិក្ខាសាលា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពាណិជ្ជករ​ម៉ាស៊ីន​ កិន​ស្រូវ​កម្ពុជា ស្វែង​យល់​ពី​ទីផ្សារ​ស្រូវ​អង្ករ​នៅ​អឺរ៉ុប នៅ​ថ្ងៃ​សុក្រ​ទី​១ ខែ​តុលា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា់ មាន​ប្រសាសន៍​ថា ដោយសារ​តែ​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​អឺរ៉ុប​នោះ ទើប​ទី​ភ្នាក់ងារ​បារាំង សម្រាប់​ការ​អភិវឌ្ឍ មាន​គម្រោង​ផ្ដល់​ឥណទាន​មក​ដល់​ពាណិជ្ជករ​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​ទិញ​ម៉ាស៊ីន​កិន​ស្រូវ។
លោក ម៉ៅ ថូរ៉ា់ បន្ត​ថា លោក​ជឿជាក់ ប្រសិន​បើ​ប្រើ​ការ​ថវិកា​នេះ​បាន​ត្រឹមត្រូវ ទីភ្នាក់ងារ​បារាំង នឹង​បន្ត​ជួយ​មក​កម្ពុជា​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ។
លោក ម៉ៅ ថូរ៉ា់ បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​កម្ពុជា​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ធំៗ ប្រមាណ​ជា ៤ ឬ ៥​ប៉ុណ្ណោះ ដែល​អាច​កិន​យ៉ាង​ច្រើន​បំផុត​បាន ១០​ម៉ឺន​តោន។
ប្រទេស​ កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ បាន​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ជាង ២​ម៉ឺន​១​ពាន់​តោន ហើយ​ទិស​ដៅ​របស់​រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​នាំ​អង្ករ​ចេញ​ទៅ​បរទេស​ឲ្យ​បាន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥។
អគ្គនាយក​ក្រុមហ៊ុន ហ្គ្រីន ត្រេដ (Green Trade) លោក ធន វីរៈ បាន​ថ្លែង​ថា ទីផ្សារ​ស្រូវ​នៅ​កម្ពុជា កំពុង​មាន​ការ​កើន​ឡើង បរិមាណ​អង្ករ​កម្ពុជា​កើន​យើង​អាច​នាំ​ចេញ​បាន ហើយ​មាន​អ្នក​បញ្ជា​ទិញ​ជា​បន្តបន្ទាប់។ លោក​ថា ក្នុង​ឆ្នាំ​២០០៣ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​បាន​ចំនួន​ប្រមាណ ១​ពាន់​តោន ហើយ​ឆ្នាំ​២០០៩ បាន​កើន​ឡើង​ចំនួន ៥​ពាន់​តោន។
លោក ធន វីរៈ បន្ត​ថា ការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើន មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ ដោយសារ​តែ​ការ​នាំ​ចេញ​នោះ គឺ​ប្រើប្រាស់​តែ​ក្នុង​ចំនួន​ស្រូវ​លើស​តម្រូវការ​ក្នុង​ស្រុក​តែប៉ុណ្ណោះ។
ប្រភព​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ប្រកួត​ប្រជែង​ជាមួយ​កម្ពុជា នៅ​ពេល​អនាគត គឺ​មាន​តែ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ទេ ដែល​គេ​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ជាប់​សមុទ្រ​ល្អ​ជាង​កម្ពុជា​ច្រើន។
ក្នុង​ការ​ជជែក​ពិភាក្សា​នេះ​បាន​លើក​ឡើង​ថា ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បញ្ចូល​ផលិតផល​ទៅ​ក្នុង​ទីផ្សារ​នៅ​ អឺរ៉ុប គឺ​កម្ពុជា​មាន​បញ្ហា​ចម្បង​២ ដែល​ត្រូវ​ដោះស្រាយ គឺ​ទី​១ កែ​លម្អ​គុណភាព​អង្ករ​ដើម្បី​បំពេញ​តាម​ស្តង់ដារ​អឺរ៉ុប ទី​២ កម្ពុជា​ត្រូវ​បង្កើត​ទំនាក់ទំនង​ខាង​ជំនួញ និង​ចាប់​ផ្ដើម​កសាង​ភាព​ជា​ដៃគូ ដែល​អាច​ទុក​ចិត្ត​បាន​ជាមួយ​ក្រុមហ៊ុន​នាំ​ចូល​អង្ករ​នៅ​អឺរ៉ុប។
ប្រទេស​ដែល​ជា​ទីផ្សារ​អង្ករ​ធំ​ជាង​គេ​នៅ​អឺរ៉ុប គឺ​ប្រទេស​ប៉ូឡូញ និង​ប្រទេស​រុស្ស៊ី។
តម្រូវ​ការ​អង្ករ​របស់​សហគមន៍​អឺរ៉ុប ដែល​មាន​សមាជិក​ចំនួន ២៧​ប្រទេស ក្នុង​ឆ្នាំ​២០១០ គឺ​ចំនួន ២​លាន​៤​សែន​តោន ហើយ​កាល​ពី​ឆ្នាំ​២០០៩ កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​អឺរ៉ុប​បាន​ចំនួន ២​ម៉ឺន​១​ពាន់​តោន៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment