មនុស្សចាស់​ក្មេង​គេ​ញាត់​ទ្រុងដូច​សត្វធា​តុ



ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ១៩:០៥

កោះសន្តិភាព


ថៃបញ្ជូន​ពលករ​កម្ពុជា​ទាំង​អមនុស្ស​ធម៌​មនុស្សចាស់​ក្មេង​គេ​ញាត់​ទ្រុងដូច​សត្វធា​តុ




ខេត្ត​បន្ទាយ​មាន​​ជ័យ ​៖​ ពលករ​​បញ្ជូន​ពីថៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ក្នុង​រយ:​ពេល​បន្មាន​ថ្ងៃ​ជាប់​​គ្នា​នេះ។អ្វីជា​ការ​កត់​សម្គាល់​ភាគី​ថៃ​នៅ​តែ​បញ្ជូន​ពលករ​កម្ពុជា​ទាំង​អម​នុស្ស​ធម៌​បើ​ទោះ​ជា​ភាគី​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​ភាគី​ថៃ​បញ្ជូន​ពល​ករ​ដោយ​មនុស្ស​ធម៌​ក៍​ដោយ​។ គេ​ឃើញ​មនុស្ស​ប្រុស​ស្រី​ពិសេស​កុមារ​តូចៗ​ត្រូវ​គេ​ដឹក​ញាត់​ទ្រុង​ជា​មួយ​មនុស្ស​ធំៗ​មើល​ទៅ​ពិត​ជាគួរ​ឲ្យអា​ណិត​។ យ៉ាង​ណា​ក៍​ដោយ​សកម្មភាព​ដឹក​បញ្ជូន​ពលករ​ពី​ប្រ​ទេស​ថៃ​នៅ​ច្រក​ទ្វារ​អន្ត​ជាតិ​ប៉ោយ​ប៉ែត​បាន​​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។


បើ​តាម​របា​យ​ការណ៍​របស់​មន្ត្រី​និង​សមត្ថកិច្ច​ប្រចាំ​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ឲ្យ​ដឹង​ថា​ការ​បញ្ជូន​ពលករ​ខ្មែរ​រប​ស់​​​ភាគី​​ថៃ​ក្នុង​រយ:​ពេល​ប៉ុន្មា​នថ្ងៃ​នេះ​មិន​ត្រឹម​តែថ​យចុះ​ចំនួន​ពល​ករ​តែប៉ុ​ណ្ណោះ​ទេវា​ថែម​ទាំថយ​ចុះ​នៅ​ពេល​វេលា​ផង​ដែរ​។ ប្រភ​ពដដែ​ល​បន្ត​ថា​កាល​ពីអំ​ឡុង​ថ្ងៃ​ទី១៣,​១៤​និង​១៥​មិ​ថុនា​២០១៤​ភាគី​ថៃ​បាន​បញ្ជូន​ពលករ​រហូត​ម៉ោង​១២​កណ្ដាល​អាធ្រាត្រ​ឬពេល​ខ្លះដល់​ម៉ោង​ជា១​ទៀ​បភ្លឺ​ហើយ​ចំនួន​ពលករ​នៃថ្ងៃ​ទី១៣​និង១៤​ក៍មាន​ចំនួន​សុទ្ធ​តែ​ជា៤​ម៉ឺន​នាក់​។ ប្រភព​បន្ត​ថា​លុះ​មួយ​រយ:​នេះ​ពលករ​បញ្ជូន​ពីថៃ​ក៍ថយ​ចុះ​ឯពេល​វេលា​នៃការ​បញ្ជូន​ក៍ថយ​ចុះ​ដូច​គ្នា​ដោយ​យប់ខ្លះ​ត្រឹម​តែ​ម៉ោង​១១​ដូច​ជា​នៅ​យប់​ថ្ងៃ​ទី១៨​ថៃ​បញ្ជូន​ពលករ​ត្រឹម​តែ​ម៉ោង​២២​និង៣០​នាទី​មាន​ចំនួន​៨៤២៧នាក់​ដឹក​តាម​រថយន្ត​ថៃ​ចំនួន​១៤២​គ្រឿង​ហើយ​ថ្ងៃទី​១៩​បញ្ជូន​ត្រឹម​តែម៉ោង​២១​និង១៥​នាទី​មាន​ចំនួន​៤៦៣៩នាក់​និង​ដឹក​តាម​រថយន្ត​ថៃចំនួន​៨៤​គ្រឿង​ដែល​ជា​ទម្លាប់​ការបិទ​ព្រំដែន​ធ្វើឡើង​នៅ​ម៉ោង​២២​ជារៀង​រាល់​យប់កាល​ពីពេល​កន្លងមក​។


ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment