(អត្ថបទចុះផ្សាយនៅថ្ងៃ
20-06-2014,
8:05 pm) | ដោយ ថ្មីៗ


អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ( Fauna and Flora International) រកឃើញពូជសត្វពស់ប្រភេទ Wolf Snake ទី៨ កាលពីពេលថ្មីៗនេះ ក្នុងក្របខណ្ឌនៃការស្រាវជ្រាវរបស់ខ្លួនមួយនៅក្នុងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា។ សត្វពស់ដែលពណ៌ត្នោតស្រាល និងមានអុជខ្មៅច្រើននោះ ត្រូវបានដាក់ឈ្មោះ ជាកិត្តិយសថា Lycodon zoosvictoriae ដោយភ្ជាប់ទៅនឹងឈ្មោះសួនសត្វ Zoos Victoria នៅក្នុងប្រទេសអូស្ត្រាលី។ សួនសត្វនេះបានឧបត្ថម្ភលើការសិក្សារបស់អង្គការ FFI ។
លោក នាង ធី ទីប្រឹក្សាស្រាវជ្រាវរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដែលជាអ្នករកឃើញប្រភេទសត្វពស់ថ្មីនេះ បានពន្យល់អំពីគុណសម្បត្តិនៃជំនួយរបស់សួនសត្វ Zoos Victoria ចំពោះគម្រោងសិក្សារបស់អង្គការ Fauna and Flora International ថាបានជួយដល់ការពង្រឹងសមត្ថភាពរបស់អ្នកស្រាវជ្រាវរបស់កម្ពុជា និងការងារអភិរក្ស ព្រមទាំងបង្កើនការយល់ដឹងអំពីប្រភេទសត្វល្មូននៅកម្ពុជាផងដែរ។
លោក នាង ធី អ្នកជំនាញសត្វល្មូនបានអត្ថាធិប្បាយបន្ថែមថា៖«ការដាក់ឈ្មោះសត្វពស់ Wolf Snake នេះ ដើម្បីផ្តល់កិត្តិយសដល់សួតសត្វ Zoos Victoria គឺជាអនុស្សាវរីយ៍នៃការចងចាំមួយអំពីការផ្តល់ជំនួយរបស់សួនសត្វនេះចំពោះ FFI ។
អ្នកជំនាញបានចាត់ទុកសត្វពស់ដែលត្រូវបានរកឃើញថ្មីនេះ ជាប្រភេទ wolf snake ដោយសារតែវាមានធ្មេញថ្គាមធំៗ ហើយថាពណ៌នៃស្បែកដ៏ចំឡែករបស់សត្វពស់នេះ អាចជួយវាមិនអោយគេមើលឃើញវា ដោយស្រួលឡើយ៕
រក្សាសិទ្ធិដោយ thmeythmey.com
0 យោបល់:
Post a Comment